ម៉ាកសញ្
We are a leading supplier of LPG/CNG/LNG Conversion kits and Tanks

ក្នុងនាមជាអ្នកផ្គត់ផ្គង់ឈានមុខគេនៃប្រព័ន្ធបម្លែងសាំង យើងដឹងច្បាស់ពីតម្រូវការនៅលើទីផ្សារ ហើយយើងបានឡើងមកជាមួយនឹងការផ្ដល់ជូនដ៍ល្អបំផុតសម្រាប់អ្នកចែកចាយរបស់យើង អតិថិជន និងដៃគូររបស់យើងនៅជុំវិញពិភពលោក។ក្រុមហ៊ុនអេនឺជាអេឡាយអិនផ្ដល់ជូននូវជម្រើសជាច្រើនសម្រាប់ឩបករណ៏បម្លែងហ្គាសហើយនិងធុងហ្គាសដែលជាគោលដៅ១០០%នៃតម្រូវការទីផ្សារ។ថ្មីៗនេះយើងបានបន្ថែមស្ថានីយន៏ដំណោះស្រាយសម្រាប់ផលិតផលរបស់ពួកយើងដើម្បីដោះស្រាយតម្រូវការដៃគូររបស់យើងដើម្បីផ្ដល់ជូននូវដំណោះស្រាយពេញលេញសម្រាប់គ្រឿងចក្រដែលចង់មានស្ថានីយន៏ផ្ទាល់ខ្លួនសម្រាប់បរិក្ខា។សូមអញ្ជើញមើលទៅកាន់ខាងក្រោមក្រុមហ៊ុនអេនឺជាអេឡាយអិនផ្ដល់ជូនសម្រាប់ដៃគូរ៖

ផលិតផលដែលអាចបំលែងបានល្អបំផុតនិងសមាសធាតុជាពិសេសសម្រាប់ទីផ្សារ។ ផលិតនៅប្រទេសអ៊ីតាលី 100% ហើយផលិតផលទាំងអស់ត្រូវបានសាកល្បងនិងមានការធានារយៈពេល 2 ឆ្នាំ។អេនឺជាអ៊ីតាលីបានបង្កើតដោយដំណើរបម្លែងយ៉ាងល្អបំផុតនៅជុំវិញពិភពលោកហើយគោលដៅលើរថយន្តចាក់ចូលដោយផ្ទាល់និងប្រយោល។យើងតែងតែមានបំណងផ្ដល់ជូននូវដំណោះស្រាយដ៏ល្អសាកសមបំផុតសម្រាប់ដៃគូររបស់យើងនៅជុំវិញពិភពលោក ហើយជាមួយនឹងផលិតផលអេនឺជាអ៊ីតាលីយើងបានធ្វើឲ្យប្រាកដថាផលិតផលដែលមានគុណភាពបំផុតអាចដំណើរការនៅកម្រិតតម្លៃប្រកួតប្រជែងបំផុត។ជាមួយអេនឺជាអ៊ីតាលីយើងលោកអ្នកនឹងមានដំណោះស្រាយពេញលេញបំផុតក្នុងការបម្លែងពីប្រភេទខុសៗគ្នានៃឩបករណ៏ទៅដល់ធុងហ្គាសនិងរហូតទៅដល់ឩបករណ៏តភ្ជាប់បន្ថែមទៀត។

ផ្ដល់ជូននូវប្រភេទខុសៗគ្នានៃប្រព័ន្ធចាក់បញ្ចូលដោយផ្ទាល់និងដោយប្រយោលហើយទំហំធុងហ្គាសចាប់ពី២០លីត្រទៅដល់១៤០លីត្រ។

ត្រូវបានរចនាឡើងសម្រាប់ជំនាន់ម៉ាស៊ីនប៊ិចចាក់ដោយផ្ទាល់ថ្មីបំផុតយើងផ្តល់ជូននូវដំណោះស្រាយ Autogas សម្រាប់គ្រប់ប្រភេទនៃយានចាក់ដោយផ្ទាល់នៅជុំវិញពិភពលោក។ គ្រប់សមាសធាតុ Kraftgas ទាំងអស់សុទ្ធតែមានធានារយៈពេល 3 ឆ្នាំ។

ដំណោះស្រាយថាមពលប្រេងឥន្ធនៈផ្ដល់ជូននូវស្ថានីយ៏ចែកចាយដ៏ល្អបំផុតមួយក្នុងចំណោមប្រព័ន្ធហ្គាសLPG/CNG។ ផលិតផលរបស់ពួកយើងមានសេចក្ដីយោងល្អៗជាច្រើនពីម៉ាកល្បីៗនៅជុំវិញពិភពលោក។ ដំណោះស្រាយថាមពលប្រេងឥន្ធនៈផ្ដល់ជូននូវម៉ាស៊ីនខុសៗគ្នានិងធុងផ្ទុកហ្គាសសម្រាប់តម្រូវការស្ថានីយន៏ផ្ទុកហ្គាសLPGនិងCNG។។

ក្រុមហ៊ុនENERGIAគឺជាអ្នកផ្គត់ផ្គង់មួយក្នុងចំណោមអ្នកផ្គត់ផ្គង់ដ៏ទៃមួយចំនួនទៀតដែលអ្នកអាចតម្រៀបតម្រូវការរបស់អ្នកទាំងអស់គ្នាអំពីឩបករណ៏ប្រព័ន្ធហ្គាស LPG / CNG / LNG ។ យើងមានផលិតផលគ្រប់ប្រភេទនៅតាមជម្រើសម៉ាកផ្សេងៗដែលសាកសមនឹងតម្រូវការទីផ្សាររបស់អ្នក។ មានចាប់ពីឩបករណ៏បំពាក់ប្រព័ន្ធហ្គាស(Kits)ទៅដល់ធុងហ្គាសLPG-CNG និងផ្នែកតូចៗ(Spare Parts)ផ្សេងទៀតដែលយើងអាចផ្គត់ផ្គង់ក្នុងបរិមាណណាមួយដែលអ្នករ្តូវការ។ជាមួយយើងអ្នកមិនចាំបាច់ស្វែងរកបន្ថែមសម្រាប់តម្រូវការរបស់អ្នកនោះទេ យើងនឹងនៅទីនេះដើម្បីគាំទ្រដល់អ្នកនូវឩបករណ៏ដែលមានគុណភាពគ្រប់ប្រភេទនៃប្រព័ន្ធហ្គាស LPG / CNG / LNG ។

© 2019 Energia Alliance | All rights reserved

TOP